(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៤៨នាក់ (ករណីនាំចូល៣៨នាក់ និងសហគមន៍១១០នាក់), ជាសះស្បើយ២៨១នាក់ និងគ្មានអ្នកស្លាប់នោះទេ

២៖ លោក ចូ បៃដិន នឹងបើកកិច្ចសន្ទនាជាមួយលោក ស៊ី ជិនពីង នៅថ្ងៃសុក្រសប្ដាហ៍នេះ ចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន

៣៖ សម្តេចតេជោ ហ៊ុន សែន៖ បើជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី នៅតែបន្តអូសបន្លាយ អាចនឹងជះឥទ្ធិពលអវិជ្ជមានលើកំណើនសេដ្ឋកិច្ចកម្ពុជា

៤៖ ជំនួយការប្រធានាធិបតីអ៊ុយក្រែន បង្ហើបប្រាប់ពីពេលដែលលោក ហ្សេលេនស្គី និងលោក ពូទីន អាចជួបគ្នា

៥៖ សម្ដេចតេជោ ហ៊ុន សែន៖ ហុងគ្រី ជាប្រទេសទី៦ ដែលផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជាក្នុងក្របខណ្ឌទ្វេភាគី

៦៖ វិមានក្រឹមឡាំងផ្ដាំទៅលោក បៃដិន៖ សហរដ្ឋអាមេរិក គ្មានសិទ្ធិប្រៀនប្រដៅរុស្ស៊ី ពីឧក្រិដ្ឋកម្មសង្រ្គាមឡើយ

៧៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបន្តអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ការពារ និង៣កុំ និងនាំគ្នាទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា

៨៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បន្ទោស NATO ថាចូលរួមចំណែកធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង

៩៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យរៀបចំបើកស្ថានទូតកម្ពុជា-ហុងគ្រីជាថ្មីឡើងវិញ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលអនាគត

១០៖ ចិនបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង ឱ្យធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ មុនជំនួបរវាងលោក បៃដិន និងលោក ស៊ី ជិនពីង

១១៖ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តអារ៉ាប៊ីសាអូឌីត ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ កសិកម្ម និងពាណិជ្ជកម្ម

១២៖ សេតវិមានបញ្ជាក់ថា កំពុងពិភាក្សាដើម្បីកំណត់កាលបរិច្ឆេទថ្មី សម្រាប់កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន

១៣៖ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង អញ្ជើញគ្នាទស្សនកិច្ចទៅវិញទៅមក ក្រោយស្ថានភាពកូវីដ១៩ ធូរស្បើយ

១៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៣៥,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩៣១នាក់ស្លាប់ ក្នុង១ថ្ងៃ

១៥៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ារយៈពេល៣ថ្ងៃ នៅដើមសប្តាហ៍ក្រោយ

១៦៖ ថៃ៖ មនុស្សជាង ២៧,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨០នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

១៧៖ ទូតរុស្ស៉ីប្រាប់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា រុស្ស៉ីមិនមានបំណងចូលកាន់កាប់អ៊ុយក្រែនទេ គឺគ្រាន់តែចង់ឲ្យអ៊ុយក្រែន ទៅជាប្រទេសអព្យាក្រឹត និងមិនចូលណាតូ

១៨៖ វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៊ុយក្រែន បង្ហាញថាសហរដ្ឋអាមេរិក ជាមេដឹកនាំពិភពលោក ឬ?

១៩៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៧៧៤,១១៥នាក់ (គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២)

- ព័ត៌មាន Fresh News Plus

១៖ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Foxconn ធ្លាក់ចុះជាលើកដំបូង និងមិនធ្លាប់មានក្នុងរយ:ពេល៦ឆ្នាំចុងក្រោយ

២៖ Netflix ប្រកាសចាក់បញ្ចាំង រឿងរបស់ប្រធានាធិបតីអ៊ុយក្រែនឡើងវិញ បន្ទាប់ពីលោក Zelensky កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ជុំវិញសង្គ្រាមបច្ចុប្បន្ន

៣៖ នាយកប្រតិបត្តិ Samsung ចេញសុំទោសជាផ្លូវការ និងសាធារណ:ចំពោះអ្នកប្រើប្រាស់ជុំវិញរឿងអាស្រូវ GOS

៤៖ Meta មេធំរបស់ Facebook រងពាក្យបណ្ដឹងថ្មីមួយនៅអូស្ត្រាលីជុំវិញការផ្សព្វផ្សាយពាណិជ្ជកម្មបោកប្រាស់

៥៖ គ្រូបង្វឹកអង់គ្លេស មានគម្រោងជួបខ្សែប្រយុទ្ធ Rashford បន្ទាប់ពីមិនកោះហៅចូលជម្រើសជាតិ

៦៖ ម្ចាស់ជើងឯក៤រដូវកាល F1 កីឡាករ Vettel ត្រូវអវត្តមានពីព្រឹត្តិការណ៍ Bahrain GP ដោយសារកូវីដ១៩ ខណៈ Hulkenberg ត្រូវប្រណាំងជំនួស

៧៖ អង់គ្លេស កោះហៅខ្សែការពារក្លិប Palace កីឡាករ Guehi ជាលើកដំបូង សម្រាប់ការប្រកួតលក្ខណៈមិត្តភាព

៨៖ ខ្សែការពារ Bayern កីឡាករ Suele អវត្តមានពីការប្រកួត ដោយសាររបួសសរសៃពួរកែងជើង

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)