(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានប្រកាសថា «អង្គការខ្ញុំបានបង្កើតមូលនិធិជាទឹកសុទ្ធក្នុង ការជួយសង្រ្គោះពលរដ្ឋដែល ខ្វះខាតទឹកមួយចំនួន ក្នុងប្រទេសកម្ពុជា»។
កញ្ញា ធី សុវណ្ណថា ប្រកាសថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ អង្គការសហគមន៍ រឺបក្សនយោបាយណា ដែលត្រូវការជំនួយមូលនិធិនេះ ដើម្បីជួយសង្រ្គោះ ពលរដ្ឋដែលកំពុងខ្វះខាតទឹក អាចទាក់ទងតាមលេខទូរស័ព្ទ ០១០ ៧៩ ៨៩ ៩៩។
សូមជំរាបថា នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ ថ្លែងចេញពីខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ទាំងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចូលរួមជាមួយសកម្មភាពដ៏មមាញឹក ក្នុងការដោះស្រាយទឹកជូនប្រជាពលរដ្ឋ ដោយសាររលកកំដៅខ្លាំង និងចូលរួមយុទ្ធនាការ ដោះស្រាយប្រជាពលរដ្ឋ។ ត្រូវតែធ្វើយុទ្ធនាការជាបន្ទាន់ ភ្លៀង ខ្យល់កន្ត្រាក់ ស្លាប់សត្វគោក្របី យើងត្រូវបន្តសកម្មភាពបន្តទៀត ទាំងចែកចាយទឹក ជូនប្រជាពលរដ្ឋ ទាំងការបូមទឹកផ្តល់ជូនប្រជាពលរដ្ឋ ក៏ត្រូវធ្វើជាមួយគ្នានូវការជីកអណ្តូងទឹកឲ្យជ្រៅជាងទៀត បូករួមទាំងជីកអណ្តូងថ្មី ស្រះថ្មីផងដែរ៕