(បាត់ដំបង)៖ រយៈពេល២ថ្ងៃនាព្រឹកថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០១៦នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងបង្កើនប្រសិទ្ធិភាពនៃការអនុវត្តបទប្បញ្ញត្តិគតិយុត្ត ពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោក ច័ន្ទ សុផល អភិបាលខេត្ត និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត។
អង្គសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរជំនាញនានា ក្នុងរដ្ឋបាលខេត្តបាត់ដំបង និងសិក្ខាកាម មកពីបណ្តាខេត្តចំនួន៤ គឺខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យជាច្រើននាក់ផងដែរ។ លោក ច័ន្ទ សុផល បានលើកឡើងថា ការរៀបចំអង្គសិក្ខាសាលានេះ ធ្វើឡើងដើម្បីសិក្ខាកាមបានស្តាប់ រកចំណេះដឹងថ្មីៗ យកទៅអនុវត្តការងារឲ្យចំគោលដៅបានល្អប្រសើ។
លោក វង់ សណ្តាប់ បាន រៀបរាប់ខ្លឹមសារសំខាន់ៗ ដែលត្រូវយកមកជម្រាបជូនសិក្ខាកាមទាំងអស់នាពេលនេះ ក្នុងគោលបំណងបង្កើនប្រសិទ្ធិភាពការងារ ដែលពាក់ព័ន្ធសមត្ថកិច្ចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យកទៅអនុវត្តទាំងបច្ចុប្បន្ន និងទៅថ្ងៃមុខផងដែរ។ បន្ទាប់មកគ្រូឧទ្ទេសមួយចំនួនបានឡើងធ្វើបទបង្ហាញដល់អង្គសិក្ខាសាលា តាមខ្លឹមសារនីមួយៗជាបន្តបន្ទាប់ផដែរ៕