(ប៊ែលហ្ស៊ិក)៖ ការវាយប្រហារភេរវកម្ម ដោយក្រុមឧទ្ទាមរដ្ឋឥស្លាម (ISIS) អាចកើតមានឡើងជាថ្មីម្តងទៀត នៅក្នុងប្រទេសប៊ែលហ្ស៊ិក នេះបើតាមការលើកឡើងរបស់ប្រធានភា្នក់ងារសន្តិសុខ ប្រទេសប៊ែលហ្ស៊ិក លោក Jaak Raes ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ បានឲ្យដឹងនៅ យប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ។
«ក្រុម ISIS ពេលខ្លះបានធ្វើឲ្យយើងដេកមិនលក់ ហើយនៅក្នុងរយៈពេលយូរ យើងរំពឹងថា យើងអាចទទួលការវាយប្រហារ បន្ថែមទៀត ពីក្រុមភេរវកម្មមួយនេះ» នេះបើតាមសម្តីលោក Jaak Raes បានលើកឡើង។ ប្រធានសន្តិសុខរូបនេះ ក៏បានព្រមានប្រឆាំងទៅនឹង ការកើនឡើងនៃទង្វើនេះ៕