(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំរយៈពេល៣ថ្ងៃ គណៈកម្មាធិការចម្រុះលើកទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប បានសម្រេចចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ដើម្បីបង្ហាញអំពីលទ្ធផលនៃកិច្ចពិភាក្សាគ្នា។
កិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប បានចាប់ផ្តើមឡើងកាលពីថ្ងៃទី២ ហើយបញ្ចប់នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ កិច្ចប្រជុំនេះ មានសហប្រធានចំនួន២រូប រួមមានលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងលោក អ៊ុយហ្គោ អាស្នូតូ (Ugo ASTUTO) អនុប្រធានគ្រប់គ្រងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប។
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរួម របស់គណៈកម្មាធិការចម្រុះលើកទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប៖