(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានអនុញ្ញាតឱ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាលចំនួន៤ ចំនួន៧,៤០០នាក់ ក្នុងនោះមានស្ត្រីចំនួន ៤,២៤៥នាក់ ដើម្បីចូលរួមសង្កេតដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

គ.ជ.ប បានឱ្យដឹងថា សម្រាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាលចំនួន៤នេះរួមមាន៖

*ទី១៖ សមាគមបញ្ញាវន្ត និងយុវជនស្ម័គ្រចិត្ត
*ទី២៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)
*ទី៣៖ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខមហ្វ្រែល)
*ទី៤៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖