(ភ្នំពេញ)៖ នៅវេលាម៉ោង៧៖៥០នាទីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដល់ធ្វើជាអធិបតីភាព ក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ វត្តកែវមុនី (ហៅវត្តអង្គរបាន) នៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦។

កាលពីម៉ោងប្រហែល៦៖៣០នាទីព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook របស់សម្តេចយ៉ាងដូច្នេះថា «ពេលនេះខ្ញុំកំពុងធ្វើដំណើរតាមរថយន្តទៅកាន់វត្តកែវមុនីហៅវត្តថ្មីដែលស្ថិតនៅ ភូមិអង្គរបានទី៩ ក្នុងឃុំអង្គរបានស្រុកកងមាសខេត្តកំពង់ចាមដើម្បីបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី។ ជាមួយការរីកចំរើនទាំងខាងអាណាចក្រនិងពុទ្ធចក្រក្រោមដំបូលសន្តិភាពខ្ញុំក៏មានឱកាសពិនិត្យជីវភាពប្រជាជនដែលរស់នៅតាមដងផ្លូវក្នុងចម្ងាយផ្លូវ១២០គីឡូម៉ែត្រពី ភ្នំពេញទៅកាន់ទីអារាមសាសនាដែលខ្ញុំត្រូវកាត់ឬសសីមានៅប៉ុន្មានម៉ោងខាងមុខនេះ»៕