(ភ្នំពេញ)៖ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានចេញថ្លែងអំណរគុណ គោរពជូនលោកជំទាវកិត្ដិបណ្ឌិតសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានចូលរំលែកទុក្ខ ចំពោះមរណភាពមហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន។

ការចូលរួមរំលែកទុក្ខនេះ បានបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អាន ដ៏ជ្រាលជ្រៅបំផុត ចំពោះរូបខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ថ្លៃថ្លាឧត្តុង្គឧត្តមរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី។

ជួសមុខឲ្យក្រុមគ្រួសារយើងខ្ញុំ សូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងបុត្រាបុត្រី ចៅប្រុសចៅស្រីសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណ៖