(ភ្នំពេញ)៖ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានចេញថ្លែងអំណរគុណ គោរពជូនសម្ដេចចៅហ្វារាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជរាំង ដែលបានចូលរំលែកទុក្ខ ចំពោះមរណភាពមហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន។

ការចូលរួមរំលែកទុក្ខនេះ បានបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អាន ដ៏ជ្រាលជ្រៅបំផុត ចំពោះរូបខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ថ្លៃថ្លាឧត្តុង្គឧត្តមរបស់ សម្ដេចចៅហ្វារាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ។

ជួសមុខឲ្យក្រុមគ្រួសារយើងខ្ញុំ សូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្ដេចចៅហ្វារាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល និងបុត្រាបុត្រី ចៅប្រុសចៅស្រីសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណ៖