(កូឡាឡុំាពួ)៖ ក្រសួងបរិស្ថាន និងធនធានធម្មជាតិម៉ាឡេស៊ី ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា វារីអគ្គីសនីចំនួន៧ នៅទូទាំងប្រទេសម៉ាឡេស៊ី មានកម្រិតទឹកទាបជាង៥០ភាគរយ នៃសមត្ថភាពផ្ទុកពេលរបស់វា បន្ទាប់ពីមានរលកកម្តៅ និងស្ថានភាពស្ងួត ដែលបានវាយប្រហារប្រទេសមួយនេះ។
វារីអគ្គីសនី Timah Tasoh នៅរដ្ឋ Perlis, វារីអគ្គីសនី Bukit Merah Dam នៅរដ្ឋ Perak, វារីអគ្គីសនី Bukit Kwong នៅរដ្ឋ Kelantan, វារីអគ្គីសនី Labong នៅរដ្ឋ Johor និង Beris, វារីអគ្គីសនី Muda និង Padang Saga និងរដ្ឋ Kedah គឺត្រូវបានស្ថិតនៅបញ្ជីដែលបានបាត់បង់ទឹក នៃការចេញផ្សាយព័ត៌មានដោយក្រសួងបរិស្ថានម៉ាឡេស៊ី។
ការរីងស្ងួតនៃវារីអគ្គីសនី Bukit Merah Dam បានប៉ះពាល់យ៉ាងខ្លាំង ដល់ប្រជាជនរស់នៅក្នុងស្រុក Kerian ដោយវារីអគ្គីសនីនេះ ត្រូវបានគេស្គាល់ថា ជាបឹង Bukit Merah គឺជាប្រភពធនធានទឹកយ៉ាងសំខាន់របស់តំបន់ សម្រាប់វិស័យកសិកម្ម និងប្រើប្រាស់ក្នុងស្រុក។
ជាលទ្ធផលរដ្ឋាភិបាលរដ្ឋ Perak បានសម្រេចបញ្ឈប់ ការផ្តល់ទឹកទៅកាន់វាលស្រែ ហើយផ្តោតលើអ្នកប្រើប្រាស់ក្នុងតំបន់។ ទឹកនៅក្នុងវារីអគ្គីសនី បច្ចុប្បន្នមាន២០,២៣ភាគរយ នៃសមត្ថភាពផ្ទុកទឹកពេល ហើយវាត្រូវបានគេរំពឹងថា នឹងអាចប្រើប្រាស់បានប្រមាណ២០ថ្ងៃទៀត។ ទឹកនៅវារីអគ្គីសនី Timah Tasoh និង Padang Saga អាចទុកប្រើប្រាស់បានមួយខែ ខណៈវារីអគ្គីសនី Beris និង Labong ត្រូវបានគេរំពឹងថា អាចផ្តល់ទឹកប្រើប្រាស់ រហូតដល់៣ខែមុនពេលរីងស្ងួត។
មានវារីអគ្គីសនីចំនួន១២ ផ្សេងទៀត នៅទូទាំងប្រទេស ដែលដំណើរការដោយមន្ទីរប្រព័ន្ធធារាសាស្ត្រ នៅមានកម្រិតទឹកពី៥៤,៥ភាគរយ (វារីអគ្គីសនី Pedu នៅរដ្ឋ Kedah) និង ៧៩,៧៦ភាគរយ (វារីអគ្គីសនី Sembrong នៅរដ្ឋ Johor) នៃសមត្ថភាពផ្ទុកទឹកពេញរបស់វា។
ខណៈមិនមានការប្រកាសវិធានការ នៅក្នុងការឆ្លើយតប ដោយផ្ទាល់ ចំពោះស្ថានភាពទឹកដ៏គួរឲ្យព្រួយបារម្ភនេះ ក្រសួងបានឲ្យដឹងថា ខ្លួនបានបន្តធ្វើការរួមគ្នា ជាមួយភ្នាក់ងារដូចជាមន្ទីរបរិស្ថាន ដើម្បីការពារអគ្គីភ័យនៅខាងក្រៅ ខណៈស្ថានភាពកំពុងអាក្រក់៕