(បន្ទាយមានជ័យ)៖ តម្រួតថៃនៅខេត្តស្រះកែវ បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីឈ្មោះ សាន់ វិទូ ជាប្តីរបស់ស្ត្រីរងគ្រោះ ថាមានជនសង្ស័យចំនួន២នាក់ បើករថយន្តម៉ាក ISUZU មកអង្គុយលេង និងបានទិញទឹក រួចក៏បានចាប់ទាញដៃស្ត្រីរងគ្រោះ ចូលក្នុងរថយន្ត ហើយចេញទៅបាត់ដោយសុវត្ថិភាព នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ក្នុងផ្សារោងក្លឿរ ប្រទេសថៃ
ខណៈពេលប្តីស្ត្រីរងគ្រោះ រវល់លើកដាក់ទំនិញឲ្យគេ នៅកន្លែងផ្សេងគ្នា។
បើតាមសម្តីប្តីស្ត្រីរងគ្រោះ នៅពេលអ្នកជិតខាងទូរស័ព្ទ ប្រាប់ពីដំណឹងគេចាប់ប្រពន្ធនេះ គាត់បានមកដល់កន្លែងកើតហេតុផងដែរ ប៉ុន្តែវាហួសពេលទៅហើយ ណាមួយយប់ផងមិនដឹងទៅរកនៅឯណានោះទេ។ បុរសជាប្តីនោះ បានស្នើប្តឹងទៅអាជ្ញាធរ និងសមត្ថកិច្ចថៃជួយអន្តរាគមន៍ ឲ្យជួយរកប្រពន្ធរបស់ខ្លួនមកវិញ ខណៈកូនរបស់គាត់មានអាយុទើប៦ឆ្នាំប៉ុណ្ណោះ។
រហូតមកដល់ថ្ងៃទី៤ ខែឧសភានេះ សមត្ថកិច្ចថៃ បន្ទាប់ពីធ្វើការស្រាវជ្រាវតាមការអះអាងរបស់សាក្សី ក៏បានឃាត់ខ្លួនបុរសជនជាតិថៃចំនួន២នាក់ និងនាំយកស្រ្តីរងគ្រោះមកវិញផងដែរ។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះត្រូវបានជនសង្ស័យជនជាតិថៃ ចាប់យកទៅរំលោភបូកជាច្រើនដងពេញមួយយប់។ ជុំវិញករណីនេះសមត្ថកិច្ចថៃកំពុងសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
សូមជំរាបថា ស្ត្រីខ្មែរជាលក់ភេសជ្ជ: នៅក្នុងផ្សាររោងក្លឿ ប្រទេសថៃម្នាក់ ត្រូវបានជនមិនស្គាល់មុខ២នាក់ ពាក់មួកនិងបិទមុខ ដូចនិនចារចាប់ចូលរថយន្ត ដោយមិនដឹងពីមូលហេតុ ហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។
បើតាមប្តីរបស់ស្ត្រីរងគ្រោះ ឈ្មោះ សាន់ វិទូ ភេទប្រុស អាយុ២៧ឆ្នាំ បានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់ខ្លូនដែលត្រូវជនមិនស្គាល់ ចាប់យកទៅនោះឈ្មោះ ជ.ស.ភ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ មុខរបរលក់ដូរ នៅកន្លែងកើតហេតុនេះតែម្តង។
ប្តីរបស់ស្ត្រីរងគ្រោះបានបន្តទៀតថា នៅមុនកើតហេតុគឺ ប្រពន្ធខ្លួនបានមកកន្លែងលក់ដូរដូចសព្វដង លុះថ្ងៃកើតហេតុ គឺស្ត្រីរងគ្រោះបានមកដល់កន្លែង ប្រហែលជា១០នាទី ក៏មានជនសង្សយ័ចំនួន២នាក់ខាងលើ បានបើករថយន្តមកឈប់ រួចអង្គុយនិយាយលេង នៅកន្លែងកើតហេតុបានមួយសន្ទុះ ក្រោយមកជនមិនស្គាល់មុខខាងលើបានដើរទៅទិញទឹកសុទ្ធ១ដប ពីស្ត្រីរងគ្រោះកំពុងតែលក់ស្រាប់តែភ្លាមៗនោះ ជនមិនស្គាល់មុខទាំង២ខាងលើ បានចាប់ស្ត្រីជាអ្នកលក់ដាក់បញ្ចូលក្នុងរថយន្តរួចបើក រថយន្តគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ជនសង្ស័យមានពាក់មួក និងបិទមុខដូចនិនចារ ប៉ុន្តែ៤-៥ថ្ងៃមុន គេបានឃើញជនសង្ស័យខាងលើឧស្សាហ៍ មកអង្គុយនិយាយលេងជាមួយស្រ្តីរងគ្រោះនេះណាស់៕