(បន្ទាយមានជ័យ)៖ ប្រភពពីសមត្ថកិច្ចថៃប្រចាំខ្លងលឹក ស្រុកអារញ្ញប្រថេប បានឱ្យដឹងថា ជនសង្ស័យ២នាក់ ដែលចាប់ស្ត្រីខ្មែរលក់ភេសជ្ជ:នៅក្នុង ផ្សាររោងក្លឿរ បញ្ចូលរថយន្តបើកទៅបាត់ កាលពីថ្ងៃទី៣ ខែឧសភាព ឆ្នាំ២០១៦នោះ ត្រូវបានសមត្ថកិច្ចថៃចាប់ហើយ។
បើតាមប្រភពសមត្ថកិច្ចកម្ពុជាប្រចាំច្រកទ្វារបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលតម្រួតថៃខេត្តស្រះកែវចាប់បាន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នេះ បន្ទាប់ពីធ្វើការស្រាវជ្រាវ តាមការអះអាងរបស់សាក្សី នៅពេលដែលពួកគេចាប់ស្រ្តីខ្មែរ បញ្ចូលក្នុងរថយន្តអ៉ីស៊ុយអ៉ីស៊ុយ ។
មកដល់ពេលភ្នាក់ងារ Fresh News បានព្យាយាមទាក់ទងទៅខាងអគ្គកុងស៊ុលតែមិនលើកទូរស័ព្ទសោះ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចប្រចាំច្រកទ្វារមិនទាន់បញ្ជាក់អោយច្បាស់នៅឡើយទេ៕