(ភ្នំពេញ)៖ ក្រុមហ៊ុនRMA (Cambodia)​ បានរៀបចំសិក្ខាសាលាមួយ ស្តីពីដំណាំអំពៅ រយៈពេលពីរថ្ងៃនៅចុង​ខែមេសា  នៅសណ្ឋាគារភ្នំពេញ ដោយចូលរួមពីសំណាក់អ្នកជំនាញ និងវាគ្មិនផ្នែកដំណាំអំពៅមកពីសហរដ្ឋអាមេរិក អ្នកតំណាងរោងចក្រគ្រឿងយន្តកសិកម្មម៉ាកចនឌារ ប្រចាំសហរដ្ឋអាមេរិក និងតំបន់អាស៊ី ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia កសិឧស្សាហករដំណាំអំពៅ ភ្នាក់ងារ និងអ្នកដាំដុះអំពៅ។

អង្គសិក្ខាសាលានេះ មានគោលបំណងជាសំខាន់ ដើម្បីចែករំលែក និងជួយបង្កើនចំណេះដឹងបន្ថែមដល់អ្នកដាំ និងអ្នកវិនិយោគកសិឧស្សាហកម្មដំណាំអំពៅទាំងអស់ លើបច្ចេកទេស ការបង្កើនប្រសិទ្ធភាព និងផលិតភាពដំណាំអំពៅ ស្របជាមួយយន្តូបនីយកម្ម នៃការផ្លាស់ប្តូរពីការងារដោយដៃ ទៅការងារអនុវត្តដោយគ្រឿងយន្ត។ ​

លើសពីនេះទៅទៀត អង្គសិក្ខាសាលានេះ ក៏មានគោលបំណងដើម្បីផ្តល់ឱកាសឲ្យអ្នកចូលរួមទាំងអស់បានធ្វើការសាកសួរ ពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅលើបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះ ដើម្បីស្វែងរក និងផ្តល់ជាដំណោះស្រាយភ្លាមៗ ប្រសិនបើអាច។

នៅក្នុងសិក្ខាសាលានេះ ប្រធានបទសំខាន់ៗ ដែលវាគ្មិនជំនាញបានធ្វើបទបង្ហាញ មានច្រើនចំណុចដូចជា ប្រវត្តិនៃយន្តូបនីយកម្ម សិកម្ម សហរដ្ឋអាមេរិក, ការបង្កើនប្រសិទ្ធភាពយន្តកម្ម នៃការប្រមូលផលអំពៅ, ​វិធីសាស្ត្រសម្រាប់បង្កើនប្រសិទ្ធភាពដំណាំអំពៅ​, យន្តកម្មនៃការដាំដុះ និងប្រមូលផលអំពៅ​  និងបទបង្ហាញពិសេសៗ ជាក់ស្តែងជុំវិញត្រាក់ទ័រ និងម៉ាស៊ីនកាត់អំពៅម៉ាក ចនឌារ។
 
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុននាំចូលផ្តាច់មុខ និងចែកចាយ គ្រឿងយន្តកសិកម្មម៉ាកចនឌារ នៅកម្ពុជា។ ត្រាក់ទ័រ ចនឌារ ជាច្រើនស៊េរី និងម៉ូដែលដែលមានកម្លាំងសេះចាប់ពី ៤៥សេះ រហូតដល់ ៣២០សេះ ត្រូវបាននាំចូល និងចែកចាយ សម្រាប់បំពេញតម្រូវការកសិកម្មគ្រប់ប្រភេទ ទាំងកសិកម្មខ្នាតតូច មធ្យម និងកសិឧស្សាហកម្មធំៗ។

បន្ថែមពីការលក់ ក្រុមហ៊ុនក៏បាននាំចូល និងចែកចាយនូវគ្រឿងបន្លាស់សុទ្ធ និងមានសេវាកម្មជាងជួសជុលទូទាំងប្រទេសជូនដល់អតិថិជនតាមតម្រូវការផងដែរ។

សម្រាប់ពត៌មានបន្ថែមទាក់ទងនឹងការប្រឹក្សា និងការទិញគ្រឿងយន្តកសិកម្មម៉ាក ចនឌារ សូមទំនាក់ទំនងផ្ទាល់មកកាន់ក្រុមហ៊ុន RMA Cambodia ដែលមានទីតាំងស្ថិតនៅអាគារលេខ ០៤០៧៥ ផ្លូវ២០០៤ (ម៉ៃដា) សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ និង​សាខាលក់ប្រចាំបាត់ដំបង ខេត្ត​កំពង់ធំ ខេត្តតាកែវ ក៏ដូចជាតំណាងចែកចាយប្រចាំខេត្តពោធិ៍សាត់​ ​ឬ អតិថិជនទាំងអស់អាចទូរស័ព្ទមកលេខ ០២៣ ៨៨២ ៤៦៤/ ០២៣ ៨៨៨ ៨៩០៕