
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ឧកញ៉ា កាំង អេងឆាយ និង លោកជំទាវ សាយ តារា សូមចូលរួមរំលែកទុក្ខ ឧកញ៉ា អ៊ឹង ប៊ុនហូវ, ឧកញ៉ា លឹម ប៊ុនសួរ ចំពោះមរណភាពរបស់ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន
15-03-2022 14:02
(ភ្នំពេញ)៖ ឧកញ៉ា កាំង អេងឆាយ និង លោកជំទាវ សាយ តារា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សូមចូលរួមរំលែកទុក្ខជាមួយឧកញ៉ា អ៊ឹង ប៊ុនហូវ, ឧកញ៉ា លឹម ប៊ុនសួរ និងក្រុមគ្រួសារទាំងមូល ចំពោះមរណភាពរបស់មហាសប្បុរស មង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុករបស់ឧកញ៉ា កាលពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ។
ឧកញ៉ា កាំង អេងឆាយ និង លោកជំទាវ សាយ តារា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាសប្បុរស មង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន បានទទួលមរណភាព។
ឧកញ៉ា កាំង អេងឆាយ និង លោកជំទាវ សាយ តារា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន សូមឆាប់បាន ចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕