(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ ក្រសួងធម្មការ និងសាសនា បានបិទបញ្ចប់សិក្ខាសាលាស្តីពី ការរៀបចំអនុវត្តថវិកាតាមកម្មវិធី របស់ក្រសួងធម្មការ និងសាសនា នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ផ្លោក ផន រដ្ឋលេខាធិការ ដែលជាតំណាងលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
លោក សេង សុមុន្នី អ្នកនាំពាក្យក្រសួងធម្មការ បានឱ្យដឹងថា សិក្ខាសាលានេះ បានប្រព្រឹត្តទៅអស់រយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែឧសភា ប្រកបដោយភាពជោគជ័យ គួរជាទីមោទន និងទទួលយកបាន។
សូមបញ្ជាក់ថា កាលពីម្សិលមិញ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្ដីពី ការរៀបចំថវិកាតាមកម្មវិធី របស់ក្រសួងធម្មការ និងសាសនា នៅសណ្ឋាគារភ្នំពេញ ដើម្បីធ្វើការពិភាក្សា លើផែនការថវិកាទាំងឡាយ តាមផ្នែកនីមួយៗ សម្រាប់អនុវត្តការងារ ក្នុងឆ្នាំ២០១៦-២០១៧។