(ភ្នំពេញ)៖ នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនៅថ្ងៃទី៤ ខែឧសភានេះថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ៣ បានមកដល់ទៀតហើយ ដោយធ្វើការចាប់ទទួលចុះឈ្មោះ បេក្ខជនទាំង២ភេទ ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែឧសភា ឆ្នាំ២០១៦។

Facebook របស់សម្តេចតេជោ បានចុះផ្សាយថា «ខ្ញុំជាយុវជនគំរូកម្ពុជា» ចាប់ទទួលការចុះឈ្មោះ បេក្ខជនទាំងពីរភេទចាប់ពីថ្ងៃនេះតទៅ (០៤-០៨ ខែឧសភា ២០១៦)។ តើមានយុវជនយុវនារីណាខ្លះ ដែលបាននិងកំពុងសាងស្នាដៃ អំពើល្អនៅក្នុងសហគម សាលារៀន មណ្ឌលកុមារកំព្រា ស្រី្តមេម៉ាយ ជនពិការ ជនចាស់ជរា ឬបានជួយទុរគតជនដែលគ្មានឱកាសនៅក្នុងសង្គម?

Facebook សម្តេចតេជោ សរសេរថា «រង្វាន់និងប័ណ្ណសរសើរ សម្តេចតេជោនាយករដ្ឋមន្រ្តី» កំពុងរង់ចាំ «យុវជនគំរូ» ចំនួន ១០ នាក់! នៅក្នុងការប្រកួតប្រជែងលើកទី ៣នេះ។ ទន្ទឹមនឹងនេះ គឺយុវជនជ័យលាភីទាំង១០ នាក់និងក្រុមគ្រួសារមិត្តភ័ក្តិគឺត្រូវបានផ្តល់កិត្តិយសមកទទួលពានរង្វាន់ និងទស្សនាវិមានរាជរដ្ឋាភិបាលសន្តិភាពផងដែរ!»

នេះជាឱកាសបញ្ចេញស្នាដៃ សមត្ថភាពនៃអំពើល្អរបស់យុវជនយុវនារីគ្រប់រូប! សូមផ្ញើជា វីដេអូ, កំណាព្យ/អត្ថបទ, គំនូរ ឬ ចម្រៀង ដើម្បីចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ!
http://www.samdechhunsen.gov.kh/ind…/755-2016-05-03-11-19-26

* ចំពោះបេក្ខជន និងបេក្ខនារីដែលទទួលបានជ័យលាភី Top -10 ទាំងអស់ (លើកទី១ និងទី២) គឺមិនមានសិទ្ឋិចូលរួមប្រកួតប្រជែងទេ។

ព័ត៌មានបន្ថែម Tel: 017-353-997, 077-568-899

សូមជម្រាបថា នេះជាលើកទី៣ហើយ រៀបចំការប្រកួតប្រជែងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា»។ ដោយលើកទី១ បេក្ខជនមកពីសាលាប៊ែលធី ជាអ្នកឈ្នះជ័យលាភី លើប្រធានបទប្រភេទ Video អប់រំ «មិត្ត» និងលើកទី២ ជ័យលាភីបានទៅលើ កញ្ញា ហង្ស ម៉ារីនី ជាតារាសម្តែង ដែលបានផលិតវីដេអូស្តីពីការ «រៀបចំអាហារសប្បុរសធម៌ជូនជនទីទាល់ក្រ»៕