(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកិច្ចប្រជុំពិភាក្សាការងារ សំខាន់ៗចំនួន២គឺការបន្ត ស្ថាបនាផ្លូវទំបន់កប់ស្រូវ និងការសាងសង់ផ្លូវអមសង្ខាងផ្លូវដែក ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវ R6 (បឹងកក់)។

យោងតាម Facebook Page ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ថា កិច្ចប្រជុំនោះបានពិភាក្សាការងារសំខាន់២ចំណុច រួមមាន៖

១-ផ្លូវទំនប់កប់ស្រូវ នៅសល់ប្រវែង១២.៧គីឡូម៉ែត្រទៀត នឹងត្រូវបែងចែកឱ្យបីក្រុមហ៊ុនទទួលខុសត្រូវ។ ជំហានទី១ ត្រូវស្ថាបនា មួយចំហៀងប្រវែង៧ម៉ែត្រ កម្រាស់២តឹក ប្រើរយៈ៤ខែ ត្រូវតែរួចរាល់ជំហានទីមួយនេះ។

២-ការស្ថាបនាផ្លូវអមសង្ខាងផ្លូវដែក ពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវR6 (បឹងកក់) មានប្រវែង៥.៦២គីឡូម៉ែត្រ ដែលត្រូវស្ថាបនា៧ម៉ែត្រ សង្ខាងផ្លូវរថភ្លើង។ បច្ចុប្បន្ន ក្រុមការងារត្រូវសិក្សាបន្ថែម នូវផលប៉ះពាល់ និងលក្ខណៈបច្ចេកទេស ឱ្យបានច្បាស់លាស់ ហើយក្រុមការងារ នឹងចុះទៅពិនិត្យផ្ទាល់នៅសប្តាហ៍ក្រោយ៕