(ភ្នំពេញ)៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កំពុងស្វែងរកបុគ្គលដែលមានសមត្ថភាពដើម្បីបំពេញតួនាទីជាអ្នកប្រឹក្សាការវាយតម្លៃតម្រូវការបណ្តុះបណ្តាលសម្រាប់គម្រោង «ការកសាងសមត្ថភាពសម្រាប់ វិធីសាស្រ្តថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅក្នុងប្រទេស CLV»

គម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពអ្នកបច្ចេកទេស មន្ត្រីពាក់ព័ន្ធ និងកម្មករជំនាញតាមរយៈកម្មវិធីបណ្តុះបណ្តាលថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធន់ និងនិរន្តរភាពនៅក្នុងប្រទេស CLV។ ដើម្បីសម្រេចបានគម្រោងតាមគោលបំណងដែលបានកំណត់សកម្មភាពស្នូលចំនួនប្រាំត្រូវបានដាក់ចេញ ហើយការវាយតម្លៃតម្រូវការបណ្តុះបណ្តាល (TNA) ត្រូវបានទទួលស្គាល់ថាជាសកម្មភាពស្នូលដ៏សំខាន់បំផុតមួយ។

ដូច្នេះ ដើម្បីសម្រេចបាននូវគម្រោងនេះ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កំពុងស្វែងរកអ្នកប្រឹក្សាវាយតម្លៃតម្រូវការបណ្តុះបណ្តាល៕