(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រារព្ធទិវាឆ្មបជាតិ ក្រោមប្រធានបទស្ដីពី «ស្រ្ដីនិងទារកជាបេះដូងរបស់ឆ្មប» នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ នាទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែថា ឆ្មបបានដើរជាតួនាទីយ៉ាងសំខាន់ ក្នុងការជួយស្ដ្រី និងទារក ពីព្រោះចាប់ផ្ដើមពីពេលស្ដ្រីរៀបការរួច ដល់ពេលមានគភ៌ ពេលសម្រាលកូន និងរហូតដល់៤២ថ្ងៃ ក្រោយពីម្រាលរួច ត្រូវផ្ដល់ប្រឹក្សាអំពីការមានកូនតាមប្រាថា្ន ការពិនិត្យថែទាំគភ៌ ឲ្យបានយ៉ាងតិចណាស់បួនដង ដើម្បីសម្រាលកូនប្រកបដោយ ហើយការថែទាំគភ៌ ប្រកបដោយសុវត្ថិភាព ការថែទាំក្រោយមសម្រាលទាំង មាតាទាំងទារកការចិញ្ចឹម បីបាច់ទារក ការពន្យារកំណើត និងតៀមសម្រាប់ការមានគភ៌ជាថ្មីទៀត គឺឆ្មបជាអ្នកប្រឹក្សាយ៉ាងសំខាន់។
លោករដ្ឋមន្ដ្រីថ្លែងបន្ដថា «ដើម្បីឲ្យការងារធ្មបអនុវត្ដបានរលូន យើងទាំងអស់គ្នាត្រូវចូលរួមជាធ្លុងមួយ ជួយការងារឆ្មបទាំងមន្ដ្រី-បុគ្គលិក គ្រប់លំដាប់ថ្នាក់ក្នុងប្រព័ន្ធសុខាភិបាល និងដៃគូពាក់ព័ន្ធមួយចំនួនទៀត ហើយសំខាន់បំផុតនោះ គឺស្ដ្រីខ្លួនឯងដែលកំពុង មានគភ៌តែម្ដង ត្រូវតែប្រុងប្រយ័ត្នខ្ពស់»។
លោករដ្ឋមន្ដ្រីបន្ថែមថា គ្មានស្ដ្រីរូបណាដែលគេចផុតពីឆ្មបនោះទេ ដូច្នេះឆ្មបតែមានជំនាញច្បាស់លាស់ ហើយដើម្បីក្លាយជាឆ្មប ជំនាញម្នាក់ ឆ្មបត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលជំនាញ តាមប្រព័ន្ធកម្មវីធីជាក់លាក់ជាមួយនឹង ការអនុវត្ដជំនាញគ្រប់គ្រាន់ក្នុងការថែទាំស្ដ្រី និងទារក ពេលមានគភ៌រហូតដល់ពេលសម្រាលកូនរួច។
លោក រដ្ឋមន្ដ្រីបន្ថែមទៀតថា ឆ្នាំ២០១៦នេះ កម្ពុជាកំពុងបន្ដអនុវត្ដយុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិបាលប្រកបដោយមហិច្ឆតា និងប្ដេជ្ញាចិត្ដខ្ពស់ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ២០៣០ លើការវិនិយោគលើការងារឆ្មប នឹងផ្ដល់នឹងផលប្រសើរ និងទទួលបានជោគជ័យតាមកំណត់។
គួរបញ្ជាក់ថា តាមរបាយការណ៍សមិទ្ធផលសុខាភិបាលឆ្នាំ២០១៥ បុគ្គលិកសុខាភិបាលជាឆ្មប សរុបមានចំនួន៥៤១២នាក់ ក្នុងនោះ៥០៧៧នាក់ កំពុងបម្រើការងានៅតាមបណ្ដារាជធានី-ខេត្ដ។ ឆ្មបដែលបានចុះបញ្ជីក្នុងគណៈឆ្មបកម្ពុជា មានចំនួន៤៨០៥នាក់ ស្មើនឹង៨៨% និងឆ្មបដែលជាសមាជិកសមាគមឆ្មបកម្ពុជា មានចំនួន៤១៥៦នាក់ ស្មើនឹង៧៦%៕