(ភ្នំពេញ)៖ ជនជាតិវៀតណាម២៧នាក់ មានស្រី២នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីស្នាក់នៅ និងធ្វើការខុសច្បាប់ ស្ថិតនៅខណ្ឌមានជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។
ការចាប់ខ្លួននេះធ្វើឡើងដោយមានការដឹកនាំផ្ទាល់ពីលោកឧត្តសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានអន្ដោប្រវេសន៍ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងកម្លាំងរបស់ស្នងដ្ឋានការនគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា បានឲ្យដឹងថា ជនជាតិវៀណាមទាំងអស់នេះ ត្រូវបានឃាត់ខ្លូននៅខណ្ឌច្បារអំពៅ ចំនួន១៨នាក់ មានស្រីម្នាក់ នៅខណ្ឌមានជ័យបាន៦នាក់ ស្រីម្នាក់ និងខណ្ឌព្រែកព្នៅ បាន៣នាក់។ ក្រោយពីធ្វើការឃាត់ខ្លួន ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនខ្លួនទៅនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី៕