(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ដោយអះអាងថា តំណាងរាស្រ្ត CNRP នឹងមិនចូលខ្លួនតាមការកោះហៅ របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញនោះទេ។
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងតំណាងរាស្រ្ត២រូប រួមមាន លោក តុប វ៉ាន់ចាន់ និង លោក ពិន រតនា ឱ្យចូលឆ្លើយបំភ្លឺនៅតុលាការ អំឡុងពាក់កណ្តាលខែនេះ ពាក់ព័ន្ធនឹងសំណុំរឿងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។...