(បាត់ដំបង)៖ ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) ថ្ងៃទី៥ដែលឈានជិតមកដល់ថ្ងៃផ្ដាច់ព្រ័ត្រហើយ ដោយថ្ងៃគូរប្រកួតមានតែពីរគូតែប៉ុណ្ណោះ គឺគូទី១-យុវជនរាសីហ៍ប្រកួតជាមួយនឹងខេត្ដប៉ៃលិន និងគូទី២-រវាងយុវជនបាត់ដំបង ជាមួយនឹងហនុមានបាត់ដំបង។
ជាលទ្ធផល យុវជនរាសីហ៍ ឈ្នះ ខេត្ដប៉ៃលិន (០-៣) និងគូទី២-ជាលទ្ធផលយុវជនបាត់ដំបង ឈ្នះហនុមានបាត់ដំបង (៣-១) ។
ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅមណ្ឌលបាត់ដំបង គឺប្រារព្ធធ្វើឡើងចំនួន៦ថ្ងៃ ដែលចាប់ពីថ្ងៃទី១៩-២៤ ខែមេសា ឆ្នាំ២០១៦ ដែលមានការចូលរួមប្រកួតចំនួន៨ក្រុម គឺពូលA ៤ក្រុម និងពូលB ៤ក្រុម ដើម្បីជ្រើសរើសលេខមួយលេខ១ , លេខ២ និងលេង៣ ទៅប្រកួតបន្ដទៀត។
ពូល A: រាជសីហ៍ (មន្ទីរអប់រំ យុវជន និងកីឡា ខេត្ដបាត់ដំបង), ស្រុកមោងឬស្សី, ហនុមានបាត់ដំបង និងក្រុងប៉ោយប៉ែត (ខេត្ដបន្ទាយមានជ័យ) និងពូល B: វិទ្យាល័យព្រះមុនីវង្ស, យុវជនបាត់ដំបង, ស្រុករតនមណ្ឌល និងខេត្ដប៉ៃលិន។
សូមអញ្ជើញចូលរួមការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា៕