Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការនគរបាលខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលនារីចំនួន១០២រូប

10-03-2022 17:59

(ព្រះសីហនុ)៖ ដើម្បីចូលរួមអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិ នារី ៨ មីនា ក្រោមប្រធានបទ «សមភាពយេនឌ័រ ថ្ងៃនេះដើម្បីមានចីរភាពនាពេលអនាគត» នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណរិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល ជាមួយកងកម្លាំងនគរបាលនារីចំនួន១០២រូប។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ប្រកបដោយ ឆន្ទៈមនសិការ បន្តដិតជាប់ក្នុងស្មារតី នៃកងកម្លាំងនគរបាលនារីជារៀងរហូត។

ក្នុងនោះឱកាសនោះលោកស្ន ងការ បានលើកឡើងទៀតថា កងកម្លាំងនគរបាលនារីបានចូលរួមយ៉ាងសកម្ម ក្នុងការខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បាននាំមកនូវការសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងជានារីផងដែរ។

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានយកចិត្តទុក្ខដាក់ចំពោះនារីជាកងកម្លាំងដែលមានចំនួន១០២នាក់ និងនាំមកថវិកាផ្ទាល់ខ្លួនឧបត្ថម្ភជូនមន្រ្តីនគរបាលនារីចំនួន១០២នាក់ (ក្នុងនោះម្នាក់ៗទទួលបាន៨០,០០០រៀល)៕