(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៩៨នាក់ (ករណីនាំចូល៤នាក់ និងសហគមន៍១៩៤នាក់), ជាសះស្បើយ៣៣៩នាក់ និងគ្មានអ្នកស្លាប់នោះទេ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤៤៩លាន ៩៣ម៉ឺននាក់ ស្លាប់ជាង ៦លាននាក់ និងជាសះស្បើយជាង ៣៨៣លាន ៨៧ម៉ឺននាក់!

៣៖ ប្រមុខការទូតកម្ពុជា៖ កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងធ្វើចុងខែនេះ ត្រូវបានលើកទៅពេលក្រោយ

៤៖ អ៊ុយក្រែនប្រកាសថា៖ «ជនបរទេសដែលចូលរួមប្រយុទ្ធ ដើម្បីអ៊ុយក្រែន នឹងមានសិទ្ធិទទួលបានសញ្ជាតិ»

៥៖ សម្ដេចក្រឡាហោម ស ខេង៖ ប្រទេសខ្លះមិនទទួលយកអ្នកទោស ដែលជាជនជាតិរបស់ខ្លួនទេ ក្រោយចាប់ខ្លួនពេលប្រព្រឹត្តបទល្មើសនៅកម្ពុជា

៦៖ លោក ហ្សេលេនស្គី ស្នើឱ្យអង់គ្លេសផ្ដល់ជំនួយ និងការគំាទ្របន្ថែមដល់អ៊ុយក្រែន

៧៖ កម្ពុជានឹងប្រគល់រថយន្តដឹកវ៉ាក់សាំង ១០គ្រឿងដល់ឡាវ នៅថ្ងៃទី១២ ខែមីនា

៨៖ រុស្ស៊ីអះអាងថា អ៊ុយក្រែនកន្លងមកមានផែនការ គ្រោងវាយប្រហារតំបន់ឧទ្ទាម Donbass នៅខែមីនានេះ

៩៖ កម្ពុជាបន្តទទួលបានកូតានាំចេញអង្ករ៣០ម៉ឺនតោន និងថ្នាំជក់៣ពាន់តោន ក្នុងអត្រាពន្ធសូន្យ ពីវៀតណាម

១០៖ ទីបំផុតប្រធានាធិបតីអាមេរិក លោក បៃដិន ប្រកាសហាមឃាត់ការនាំចូលប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី

១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៧១៣,៦៨៥នាក់ (គិតត្រឹមថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២)

១២៖ អាមេរិក ច្រានចោលសំណើរបស់ប៉ូឡូញ ជុំវិញការបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន

១៣៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ លោកខាងលិចគួរលើកទឹកចិត្ត ឱ្យការចរចារុស្ស៊ី-អ៊ុយក្រែន បានជោគជ័យ និងចៀសវាងអន្តរាគមន៍ពីបរទេស ធ្វើឱ្យសភាពការណ៍កាន់តែអាក្រក់

១៤៖ រុស្ស៊ី ព្រមានលោកខាងលិច៖ ទណ្ឌកម្មរបស់យើង នឹងធ្វើឱ្យពួកអ្នកឈឺចាប់

១៥៖ ប្រមុខចារកម្មអាមេរិក ព្រមានថា រុស្ស៊ីអាចនឹងបង្កើនការវាយប្រហារលើអ៊ុយក្រែន

១៦៖ កូរ៉េខាងជើង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ក្នុងឆ្នាំ២០២២នេះ, នេះបើតាមរបាយការណ៍ថ្មីមួយរបស់សហរដ្ឋអាមេរិក

១៧៖ ថៃ៖ មនុស្សជាង ២២,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

១៨៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ៣០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,១២៨នាក់ស្លាប់ ក្នុង១ថ្ងៃ

១៩៖ វិភាគអន្តរជាតិ៖ សង្រ្គាមនៅអ៊ុយក្រែន ដាស់ NATO ឱ្យភ្ញាក់ពីការដេកលង់លក់?

- ព័ត៌មាន Fresh News Plus

១៖ យប់មិញនេះ Apple ប្រកាសបង្ហាញ iPhone SE 2022 បំពាក់ឈីប A15, iPhone 13 ពណ៌ខៀវថ្មី និង iPad Air ថ្មី បំពាក់ឈីប M1 ដែលអាចប្រើ 5G

២៖ ក្រុមហ៊ុន General Motors និង POSCO Chemical បានចាប់ដៃគ្នាវិនិយោគរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក នៅក្នុងប្រទេសកាណាដា

៣៖ ត្រឹម ២៣នាទី Lewandowksi ធ្វើបានហែតទ្រីកពេល Bayern បំបាក់ Salzburg ៧-១ នៅ UCL

៤៖ Liverpool នៅតែអាចឡើងវគ្គ ៨ក្រុម UCL ទោះចាញ់ Inter Milan ក្នុងជើងទី២ ក៏ដោយ

៥៖ Premier League ប្រកាសផ្អាកកិច្ចព្រមព្រៀងជាដៃគូផ្សាយជាមួយទូរទស្សន៍រុស្ស៊ី

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)