Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ឃួន ឃុនឌី នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះ ភ្លើងឆេះផ្ទះ និងខ្យល់កន្ត្រាក់​ ស្រុកប្រាសាទបល្ល័ង្គ

04-05-2016 10:17

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី អនុប្រធានគណៈកម្មាធិការសាខាកាកបាទខេត្កកំពង់ធំ រសៀលថ្ងៃទី៣ ខែ ឧសភា ឆ្នាំ ២០១៦ បានដឹកនាំក្រុមការងារ ចុះចែកអំណោយដល់គ្រួសារប្រជាពលរដ្ឋ​ ដែលរងគ្រោះដោយ ភ្លើងឆេះផ្ទះ មួយគ្រួសារ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិអន្លង់ជួរ ឃុំក្រយា ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃដដែល ចំនួន២គ្រួសារនៅភូមិសង្វាត ឃុំក្រយា និងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ មាន៣គ្រួសារ នៅភូមិក្រពើ ឃុំទួលគ្រើល ភូមិឃុំខាងលើស្ថិតនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោកស្រី ឃួន ឃុនឌី បានផ្ដាំផ្ញើ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ក្រុមគ្រួសារ ជាពិសេសចំពោះមនុស្សចាស់ក្មេងតូចៗ ត្រូវគិតពីបញ្ហាសុខភាព នៅពេលមាខ្យល់ ឬភ្លៀង ហាមជ្រកក្រោមដើមឈើ ត្រូវរកកន្លែងមានសុវត្តិភាព ជៀស
វាងគ្រោះមហន្ដរាយ ធម្មជាតិដូចជារន្ទះបាញ់ ខ្យល់កន្ត្រាក់រលំដើមឈើ រលំផ្ទះជាដើម ក្នុងនោះដែរលោកស្រីក៏បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយដល់ប្រជាពលរដ្នដែលកំពុងរងគ្រោះនេះសមទៅនិងពាក្យ ទីណាមានទុក្ខលំបាកទីនោះ មានកាកបាទក្រហមចាំជួយជានិច្ច។

លោកស្រីក៏បានអរគុណចំពោះសាខាកាកបាទក្រហមខេត្តកំពង់ធំ និងក្រុមការងារទាំងអស់ ថ្វីត្បិតតែអំណោយទាំងនេះ មានសភាពតិចតួចស្ដួចស្ដែង តែអាចជួយឲ្យបងប្អូនប្រជាពលរដ្ន បានមួយគ្រាដែរ។​ អំណោយទទួលក្នុងមួយគ្រួសារៗ មាន អង្ករចំនួន ២៥kg តង់១ មុង១ ភួយ១ ក្រម៉ា១ សារុង១ កន្ទេល១៕