(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖១០នាទីព្រឹក ថ្ងៃទី៤ ខែឧសភានេះ មានករណីអគ្គិភ័យមួយ បានកើតឡើងនៅ ផ្ទះសំណាក់យីហោ «អេជ.ជី» ក្នុងបន្ទប់លេខ២០៦ ជាន់ទី៣ ស្ថិតនៅក្រុមទី១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈមិនស្គាល់ម្ចាស់ ព្រោះមេការផ្ទះសំណាក់នោះ មិនប្រាប់ឈ្មោះ ថៅកែឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីឆេះនេះ បើតាមអ្នកមើលការខុសត្រូវប្រាប់ថា មកពីទុស្សេខ្សែភ្លើង បណ្តាលឲ្យឆេះគ្រែពូក តែដោយមានការអន្តរាគមន៍ ពីកំលាំងប្រជាការពាសង្កាត់ និងអាវុធហត្តប្រចាំការ នៅសាលាសង្កាត់ និងដោយមានការសហការ ពីរថយន្តអាគ្គីភ័យរបស់អាវុធហត្ថក្រុងចំនួន៣គ្រឿង ជួយបាញ់ពន្លត់ទើបរលត់ទាំងស្រុង៕