(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ បានចេញមុខមកច្រានចោល ចំពោះជនអនាមិក បានយករូប និងឈ្មោះរបស់លោកបង្កើតគណនី Facebook ក្លែងក្លាយ បង្ហោះសារក្នុងគោលបំណងបង្កភាពចលាចលដល់សង្គម។

តាមរយៈទំព័រ Facebook ផ្លូវការលោកបណ្ឌិត សុខ ទូច បានចេញមុខមកបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមជម្រាបជនរួមជាតិ! ថ្ងៃនេះ មានអ្នកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះខ្ញុំ មកបំភាន់សាធារណជន ដែលខ្ញុំមិនបាននិយាយ និងមិនបានបង្ហោះរឿងនេះទេ»