(កណ្តាល)៖ នារីជាកម្មការិនីម្នាក់ ពេលកំពុងតែជិះកង់ចេញពីធ្វើការ តាមដងផ្លូវ ស្រាប់តែរថយន្តមួយគ្រឿងដឹកភេសជ្ជៈ បើកបុកពីក្រោយ និងក្រឡាប់ចាក់ភេសជ្ជៈពីលើ បណ្តាលឲ្យនារីរងគ្រោះស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រោយកើតហេតុ មានកម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ និងប្រគល់សពនារីរងគ្រោះ ដល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕