(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ គ្រប់ផែនជំនាញ ចុះធ្វើពលកម្ម សម្អាតបរិស្ថាន ជុំវិញកន្លែងធ្វើការ។

ស្នងការនគបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា សកម្មភាពនេះ គឺជាការរួមចំណែកលើកកម្ពស់អនាម័យ សុខមាលភាព របស់កងកម្លាំងគ្រប់ស្រទាប់វណ្ណ: ត្រូវតែស្អាតទាំងកន្លែងធ្វើការ និងជីវិតរស់នៅប្រចាំថ្ងៃជាមួយក្រុមគ្រួសារនៅសហគមន៍ ក្នុងបរិបទកូវីដ១៩។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំក្រើនរំលឹកដល់កម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ មើលថែសុខភាពឲ្យបានល្អ សម្អាតខ្លួនប្រាណ និងកន្លែងធ្វើការឲ្យបានស្អាតជានិច្ច ហើយបន្តអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ទើបគេចផុតពីកូវីដ១៩៕