(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សព្វព្រះហរទ័យ តែងតាំង សហជីវិនបណ្ឌិត ថាច់ ប៊ុនរឿន ជាទីប្រឹក្សារបស់ព្រះអង្គ និងជាតំណាងគណបក្សហ៊្វុនស៊ិនប៉ិច ប្រចាំសហរដ្ឋអាមេរិក។ នេះបើតាមលិខិតតែងតាំងដែលផ្ញើមកកាន់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ។

គួរជម្រាបថាលោកបណ្ឌិត ថាច់ ប៊ុនរឿន ជាអតីតនាយកខុទ្ធកាល័យរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងជាទីប្រឹក្សាប្រធានរដ្ឋសភាជាតិ កាលពីឆ្នាំ១៩៩៨ ផងដែរ៕

ខាងក្រោមនេះ ជាលិខិតតាំងតែងរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ៖