Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនជាតិវៀតណាម១៨នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពី លួចឆ្លងដែន និងរស់នៅខុសច្បាប់ នៅខណ្ឌច្បារអំពៅ

03-05-2016 17:05

(ភ្នំពេញ)៖​ ជនជាតិវៀតណាម១៨នាក់ ក្នុងនោះស្រីម្នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃឃាត់ខ្លួន នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ បន្ទាប់ពីលួចឆ្លងដែន និងធ្វើការខុសច្បាប់នៅទឹកដីខណ្ឌច្បារអំពៅ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានប្រាប់ Fresh News ថា ជនជាតិវៀតណាមទាំង១៨នាក់នេះ ត្រូវបានឃាត់ខ្លួននៅក្នុងភូមិតាងៅកណ្ដាល សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយពីធ្វើការឃាត់ខ្លួនជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនខ្លួនទៅនាយកដ្ឋានអន្ដោប្រវេសន៍ដើម្បីចាត់ការ តាមនីតិវិធី៕