កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនគ្រឿងម្នាក់ ដកហូតថ្នាំ្ង២កញ្ចប់ និងម៉ូតូ១គ្រឿង
03-05-2016 16:53
(ភ្នំពេញ)៖ កម្លាំងនគរបាលបុស្តិ៍សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោកអធិការ យឹម សារ៉ាន់ នៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានរក្សាទុកគ្រឿងញៀន នៅជាប់ខ្លួន ត្រង់ចំណុចភូមិព្រែកទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយបានដកហូតថ្នាំ្ងញៀន២កញ្ចប់ ទូរស័ព្ទដៃ៣គ្រឿង និងម៉ូតូ១គ្រឿង។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ គង់ ខេមរិន្ទ អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ក្រោយពីបានឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាកសួរ និងរក្សាទុក នៅបុស្តិ៍សង្កាត់ចោមចៅ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕