(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា មិនជឿថាប្រទេសរបស់ខ្លួន ជំពាក់ ប្រទេសជប៉ុន ចំពោះការសុំទោសជាផ្លូវការទៅលើការទម្លាក់គ្រាប់បែក បរមាណូ កាលពីឆ្នាំ ១៩៤៥ ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី នោះឡើយ។ នេះបើតាមការចេញផ្សាយមុននេះ បន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០១៦។
អ្នកនាំពាក្យសេតវិមានអាមេរិក លោក Josh Earnest បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃនេះថា «នៅពេលយើងសួរលោក អូបាម៉ា ថាតើជប៉ុនគួរតែទទួលបាននូវការសូមទោស ពីអាមេរិក សម្រាប់ការទម្លាក់គ្រាប់កាលពីឆ្នាំ ១៩៤៥ ដែរឬទេ? លោក អូបាម៉ា បានឆ្លើយថា ទេ, ខ្ញុំមិនសូមទោសនោះទេ។»
គួរបញ្ជាក់ថា លោក អូបាម៉ា នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា របស់ជប៉ុន នៅចុងខែឧសភា ខាងមុខនេះ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រទេស G7។ នៅក្នុងដំណើរ ទស្សនកិច្ចនោះ មេដឹកនាំទីមួយអាមេរិក ដែលនឹងមកដល់ទឹកដី ហ៊ីរ៉ូស៊ីម៉ា នេះនឹងអាចទៅដាក់ កម្រងផ្កានៅស្តូររំឮកវិញ្ញាណក្ខន្ធ ប៉ុន្តែអាមេរិកប្រាកជាមិនធ្វើការសូមទោសអ្វីឡើយ៕