(បាត់ដំបង)៖ ការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦(Leo Cup National Volleyball 2016) នៅពហុកីឡាដ្ឋានជាតិ ខេត្តបាត់ដំបង បានដល់វគ្គផ្ដាច់ព្រ័ត្រហើយ គឺរវាងក្រុមអ្នកឈ្នះនិងអ្នកឈ្នះ ដើម្បីយកចំណាក់ថា្នក់លេខ១ ប្រចាំខេត្ដ ដែលគូប្រកួតទី១-ខេត្តប៉ៃលិន ជាមួយយុវជនបាត់ដំបង ជាលទ្ធផល ០-៣(១៣-២១)(២៣-២៥)(២៣-២៥) និងគូទី២-ក្រុមយុវជនរាជសីហ៍ ជាមួយនឹងហនុមានបាត់ដំបងជាលទ្ធផល ៣-០(២៥-២១)(២៥-១៧)(២៥-២២)រួមទាំងគូមិត្ដភាព គឺរវាងក្រសួងមហាផ្ទៃ ជាមួយនឹងស្នងការនគរបាលខេត្តបាត់ដំបងជាលទ្ធផល ៣-១(២៥-២២)(២៥-១៧(១៨-២៥)(២៥-១៩)។
ដូច្នេះជាលទ្ធផលផ្ដាច់ព្រ័ត្រ នៃការប្រកួតបាត់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ ក្នុងទឹកដីខេត្ដបាត់ដំបង ចំណាត់ថ្នាក់លេខ១ បានលើ យុវជនបាត់ដំបង ,ចំណាត់លេខ២- ខេត្ដបៃលិន ,លេខ៣ យុវជនរាជសីហ៍ និងចំណាត់ថ្នាក់លេខ៤ លើក្រុម ហនុមានបាត់ដំបង។
គួរបញ្ជាក់ថា មណ្ឌលខេត្តបាត់ដំបង បានចាប់ផ្ដើមហើយ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ដោយការប្រកួតនេះមានរយៈពេល៦ថ្ងៃ ហើយមានការចូលរួមប្រកួតចំនួន៨ក្រុម គឺពូលA ៤ក្រុម និងពូលB ៤ក្រុម ដើម្បីជ្រើសរើសលេខមួយលេខ១ , លេខ២ និងលេង៣ ទៅប្រកួតបន្ដទៀត។
ពូល A : រាជសីហ៍ (មន្ទីរអប់រំ យុវជន និងកីឡា ខេត្ដបាត់ដំបង),ស្រុកមោងឬស្សី,ហនុមានបាត់ដំបង និងក្រុងប៉ោយប៉ែត(ខេត្ដបន្ទាយមានជ័យ) និងពូលB :វិទ្យាល័យព្រះមុនីវង្ស ,យុវជនបាត់ដំបង, ស្រុករតនមណ្ឌល និងខេត្ដប៉ៃលិន។
ព័ត៌មានលម្អិត សូមចូលទៅកាន់ ៖ http://www.leocupvolleyball.com