(ភ្នំពេញ)៖ នៅក្នុងបំណងបិទបាំងការពាររឿងអាស្រូវស្នេហាលួចលាក់របស់អនុប្រធានបក្សមួយ សង្គមស៊ីវិលមួយចំនួនរួមជាមួយលោក អ៊ូ វីរៈ បានបង្វែងការដឹងពីសាធារណជន ដោយយកបញ្ហាលបតាមដានព័ត៌មានរបស់ ACU ជាបញ្ហាគោលជាជាងការពារនារីរងគ្រោះ ដោយការជួញដូរផ្លូវភេទ ពីអ្នកនយោបាយ ដែលអះអាងថា ខ្លួនស្មោះត្រង់ ស្អាតស្អំមិនស្មោគគ្រោក។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា រយៈកាលកន្លងមក ព័ត៌មានជាច្រើនបានឲ្យសាធារណជន យល់ពីការងារឈ្លបព័ត៌មានតាមទូរស័ព្ទ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ី បានធ្វើការប្រឆាំង និងអូស្ត្រាលី ពីរឿងឈ្លបព័ត៌មានតាមទូរស័ព្ទ រីឯកម្ពុជាវិញស្ថានទូតសហរដ្ឋអាមេរិក ក៏ត្រូវគេបណ្តាញព័ត៌មានថា ជាមជ្ឈមណ្ឌលឈ្លបព័ត៌មានផងដែរ (វីគីលីគ)។ Home Land Security ជាស្ថាប័នសន្តិសុខជាតិរបស់ USA ក៏មានអំណាចក្នុងការឈ្លបព័ត៌មានពីសំណាក់ឯកជន ដើម្បីផលប្រយោជន៍សន្តិសុខ នោះមិនគិតអាជ្ញាធរអង់គ្លេស ក៏មានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការឈ្លបព័ត៌មាន ដើម្បីសន្តិសុខសង្គម ប្រឆាំង និងក្រុមនយោបាយជ្រុលនិយម នយោបាយហឹង្សា ដូច ACU កម្ពុជាដែរ។

លោក​ ផៃ ស៊ីផាន បានបញ្ជាក់ថា ហេតុដូចម្តេចសារព័ត៌មាន RFA, VOA ដែលផ្សាយចេញពីសហរដ្ឋអាមេរិក ធ្វើប្រងើយ មិនដឹង មិនលឺ ក្នុងរឿងនេះ? ហេតុដូចម្តេចអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ហាក់ភ្ញាក់ផ្អើល និងសាច់រឿងនេះ? រីឯអ្នកវិភាគដែលមានសញ្ជាតិអាមេរិក បានសំដែងនិន្នាការ គួរឲ្យខ្មាស់អៀន ក្នុងការបង្វែងរឿងស្នេហាអាស្រូវរបស់បក្សពួក ដោយលើកយករឿងច្បាប់មិនគិតមកបកស្រាយជាសាធារណៈ?

តើគេទាំងអស់នោះឋិតនៅក្នុងអ្នកផ្តល់ព័ត៌មាន និងអ្នកវិភាគព័ត៌មាន សុច្ចរិត សម្រាប់ការយល់ដឹងសង្គម ឬមួយក្រុមមាត់ដាចវាយប្រហារ (Tabloid) ជាជាងក្រុមរិះគន់ផ្តល់មតិ ឬព័ត៌មានឲ្យពិចារណា?

សូមពិចារណាលើ Link ខាងក្រោម៖

http://www.bbc.com/news/uk-england-sussex-36171778