(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ដោយប្រកាសជ្រើសរើសនិស្សិត អាហារូបករណ៍កម្ពុជា ទៅបន្ដការសិក្សានៅប្រទេសជប៉ុន នាខែមេសាឆ្នាំ២០១៧។

អាហាររូបករណ៍ដែលត្រូវប្រឡងជ្រើសរើសនោះ មានការជ្រើសរើស ថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីរៈ។

សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា ការប្រឡងជ្រើសរើសនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦។

លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនទាំងពីរភេទត្រូវមាន៖

-សញ្ជាតិខ្មែរ

-អាយុចាប់ពី១៦ឆ្នាំដល់៣៤ឆ្នាំ

-ចេះភាសាអគ្លេស ឬភាសាជប៉ុនជ្រៅជ្រះ

-មានសុខភាពល្អបរិបូណ៍ ទាំងកាយសម្បទា និងសតិបញ្ញា៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ ទាំងស្រុង៖