ពលរដ្ឋ៨២គ្រួសារ រួមទាំងគ្រួសារកងកម្លាំងនគរបាល ទទួលបានទឹកប្រើប្រាស់ និងថវិកា ពីឧត្តមសេនីយ៍ត្រី ទូច ពលៈ
03-05-2016 14:16
(កំពត)៖ លោកឧត្តមសេនីយ៍ត្រី ទូច ពលៈ អនុប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនទឹក និងជាប្រធានបង្ក្រាបបទល្មើស លើដែនសមុទ្រខេត្តកំពត និងកែប តំណាងលោកឧត្តមសេនីយ៍ឯក តេង សួន ប្រធាននាយកដ្ឋានការពារព្រំដែនទឹក នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំង នៃវរៈនគរបាលការពារព្រំដែនទឹក លេខ២៤១ ខេត្តកំពត និងវរៈលេខ៤៣០ ខេត្តកែប ចុះផ្តល់ទឹក និងថវិកា ដល់ប្រជាពលរដ្ឋ និងគ្រួសារកងកម្លាំងនគរបាលការពារកោះចំនួន៨២គ្រួសារ ដែលខ្វះខាតទឹក ប្រើប្រាស់ប្រចាំថ្ងៃ ដែលរស់នៅអចិន្ត្រៃយ៍ លើកោះពោធិ៍ ស្ថិតក្នុងសង្កាត់កែប ក្រុងនិងខេត្តកែប។
លោកឧត្តមសេនីយ៍ត្រី ទូច ពលៈ បានបញ្ជាក់ថា ទឹកដែលដឹកទៅផ្តល់ជូនប្រជាពលរដ្ឋទាំង៨២គ្រួសារខាងលើ រួមមាន៖ ទឹកស្អាតប្រើប្រាស់ចំនួន ១៨.០០០លីត្រ, ទឹកសុទ្ធ១០០យួ និងផ្តល់ថវិកាចំនួន ៥០.០០០០រៀល ដល់ប៉ុស្តិ៍នគរបាលការពារ លើកោះពោធិ៍ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃថែមទៀត៕