(កោះកុង)៖ និស្សិតក្រីក្រចំនួន ១៨១នាក់ នៅក្នុងខេត្តកោះកុង បានទទួលអាហារូបករណ៍១០០ភាគរយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យ។

លោក ហាក់ ឡេង ប្រធានក្រុមការងារសមាគមសិស្ស និសិ្សតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងមធ្យមសិក្សាបច្ចេកទេស សម្រាប់ឆ្នាំសិក្សា២០២២-២០២២ ជូនសិស្សក្រីក្រ ក្នុងខេត្តកោះកុង នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារផ្តល់អាហារូបករណ៍ដល់និសិ្សត ដើម្បីបន្តការសិក្សាដោយឥតគិតថ្លៃ។

លោក ហាក់ ឡេង បានថ្លែងថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការបន្តអនុវត្តន៍កម្មវិធីកំណែរទម្រង់នានា ជាមួយនឹងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសង្គមការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការខិតខំកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ សមាគមសិស្ស និសិ្សតក្រីក្រ សម្តេចអគ្គតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិស័យអប់រំដែលគ្រឹះដ៏រឹងមាំ សម្រាប់ការកសាងប្រទេស ជាពិសេសការបណ្តុះបណ្តាលប្អូនៗសិស្សនិសិ្សតឱ្យក្លាយទៅជាយុវជនបន្តវេនពោពេញទៅដោយសមត្ថភាព។

បើតាមលោក ហាក់ ឡេង បានបន្តថា ទោះបីប្រទេសជាតិយើងស្ថិតក្នុងបរិបទកូវីដ១៩ យ៉ាងណាក៏ដោយ សមាគមក៏ដូចក្រុមការងារ អ.ម.ត បានព្យាយាមផ្តល់អាហារូបករណ៍សម្រាប់បន្តការសិក្សាឆ្នាំ២០២១-២០២២ ជូនដល់និសិ្សតក្រីក្រចំនួន ១៨១នាក់។

លោក ហាក់ ឡេង បានបន្ថែមថា «មុននឹងសមាគម អ.ម.ត ផ្តល់អាហារូបករណ៍និសិ្សតក្រីក្រទាំង១៨១នាក់ខាងលើនេះ សមាគមបានចុះសិក្សាផ្ទាល់ដល់ទីលំនៅមូលដ្ឋាននិសិ្សតទាំងនោះ ទាំងជីវភាពរស់នៅក្នុងគ្រួសារទាំងការសិក្សា ទាំងមធ្យាយោបាលធ្វើដំណើរក្នុងការសិក្សា នឹងទឹកចិត្តក្នុងការរៀនសូត្រ បើនិស្សិតណាគាត់មានជីវភាពធូរធា គឺក្រុមការងារមិនអនុញ្ញាតផ្តល់អាហាររូបក៍គាត់បានទេ»

«ក្រុមនិស្សិតទទួលបានអាហាររូបក៏បានសម្តែងអរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អាហាររូបករណ៍ដល់និសិ្សតក្រីក្រដើម្បីបានចូលបន្តការសិក្សាដោយឥតបង់ថ្លៃ១០០% ក្នុងការសិក្សាដល់បញ្ចប់ក្នុងសិក្សា និងដើម្បីតបស្នងដល់សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ពួកយើងខ្ញុំជានិស្សិតដែលទទួលបាលអាហារូបករណ៍ថ្ងៃនេះនឹងខិតខំសិក្សាបង្កើនធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត»