(ភ្នំពេញ)៖ លទ្ធផលបណ្តោះអាស្នសម្រាប់ថ្ងៃទីមួយ នៃការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ គិតត្រឹមវេលាម៉ោង ៥៖៣០នាទី បានចំនួន១៦គណបក្សនយោបាយ ដែលមានបេក្ខជនសរុបចំនួន ៥១,៩៥០រូប ក្នុងនោះស្រីសរុបចំនួន ១៤,២២៩រូប។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា គណបក្សនយោបាយទាំង១៦នោះមានដូចខាងក្រោម៖

ទី១៖ គណបក្សប្រជាជនកម្ពុជា
ទី២៖ គណបក្សភ្លើងទៀន
ទី៣៖ គណបក្សខ្មែររួបរួមជាតិ
ទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច
ទី៥៖ គណបក្សខ្មែរស្រឡាញ់ជាតិ
ទី៦៖ គណបក្សសញ្ជាតិកម្ពុជា
ទី៧៖ គណបក្សយុវជនកម្ពុជា
ទី៨៖ គណបក្សឆន្ទៈខ្មែរ
ទី៩៖ គណបក្សកម្ពុជានិយម
ទី១០៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
ទី១១៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
ទី១២៖ គណបក្សកែទម្រង់កម្ពុជា
ទី១៣៖ គណបក្សខ្មែរតែមួយ
ទី១៤៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
ទី១៥៖ គណបក្សរស្មីខេមរា
ទី១៦៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

ការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២៕