(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣៣៤នាក់ ក្នុងនោះករណីនាំចូលចំនួន២១នាក់ និងឆ្លងក្នុងសហគមន៍៣១៣នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤៩៥នាក់ និងអ្នកស្លាប់២នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣២,០៧២នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៦,០៣១នាក់, ស្លាប់សរុបចំនួន ៣,០៤០នាក់៕