(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង

២៖ កិច្ចចរចាជុំទី២ រវាងរុស្ស៊ី និងអ៊ុយក្រែន ហាក់មានភាពរីកចម្រើន តែការវាយប្រហារនៅតែបន្ត

៣៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៦៦នាក់ (ករណីនាំចូល២៦នាក់ និងសហគមន៍៣៤០នាក់), ជាសះស្បើយ៥០៧នាក់ និងស្លាប់៥នាក់

៤៖ កងទ័ពរុស្ស៊ី ចូលកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន

៥៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៦៦៣,៣៩៥នាក់ (គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២)

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ៥០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២៥៨នាក់ស្លាប់ ក្នុង១ថ្ងៃ

៧៖ ភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍១៦៩នាក់ធ្វើដំណើរពីថៃ និងសិង្ហបុរី ដើម្បីលេងសៀមរាប-អង្គរ

៨៖ ថៃ៖ មនុស្សជាង ២៣,៨០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៤នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

៩៖ ច្បាស់ការហើយ! ស្ពានជំនួយរបស់កូរ៉េ នឹងធ្វើពីផ្សាររាត្រី ភ្ជាប់ដីជ្រោយចង្វារ ហើយបន្តទៅអរិយក្សត្រ

១០៖ ធនាគារអភិវឌ្ឍន៍ AIIB ផ្អាកសកម្មភាពកម្ចីទាំងអស់នៅប្រទេសរុស្ស៊ី និងបេឡារុស

១១៖ សម្ដេចក្រឡាហោម ស ខេង ទុករយៈពេល៣ខែឲ្យមន្ដ្រីចំណុះក្រសួងមហាផ្ទៃ ដែលមានមុខងារមេធាវី ជ្រើសរើសវិជ្ជាជីវៈតែមួយ បើមិនដូច្នោះនឹងលុបឈ្មោះចេញពីក្របខ័ណ្ឌ

១២៖ មេដឹកនាំ Quad ឯកភាពថាបទពិសោធន៍នៅអ៊ុយក្រែន មិនគួរឱ្យវាកើតឡើងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទេ

១៣៖ សង្រ្គាមអ៊ុយក្រែន៖ អាមេរិក បង្កើត «ខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយ» ជាមួយរុស្ស៊ី ដើម្បីបញ្ចៀសជម្លោះដោយផ្ទាល់

១៤៖ ប្រទេសម៉ុលដូវ៉ា ដាក់ពាក្យស្នើសុំចូលជាសមាជិក EU ខណៈសង្រ្គាមកំពុងផ្ទុះឡើង ក្បែររបងផ្ទះ

១៥៖ សហភាពអឺរុប គាំទ្រការផ្តល់សិទ្ធិស្នាក់នៅបណ្ដោះអាសន្ន ដល់ជនភៀសខ្លួនអ៊ុយក្រែន

១៦៖ វិភាគអន្តរជាតិ៖ តើសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងផ្ទុះទៅជាសង្រ្គាមលោកលើកទី៣ ឬ?

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Coca-Cola នឹងបន្តប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីដដែល

២៖ PayPal បានរាំងខ្ទប់បណ្តាញប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ី

៣៖ Elon Musk និង Tesla កំពុងប្រឈមមុខនឹងការកាត់ក្តីលើកញ្ចប់ប្រាក់បៀវត្សរ៍រាប់ពាន់លានដុល្លារអាមេរិក

៤៖ ក្រុមហ៊ុនចែកចាយតន្រ្តីដ៏ធំរបស់ស៊ុយអែត Spotify ប្រកាសបិទការិយាល័យនៅរុស្ស៉ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន

៥៖ ព្រឹត្តិការណ៍ Winter Paralympics បើកសម្ពោធរាត្រីនេះ នៅចំពោះមុខកូវីដ-១៩ និងវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រែន

៦៖ F1 បញ្ចប់កិច្ចសន្យា ជាមួយរុស្ស៊ី បន្ទាប់ពីឈ្លានពានអ៊ុយក្រែន

៧៖ រុស្ស៊ី នឹងប្តឹងទៅតុលាការកីឡា CAS ក្រោយពេលក្រុមបាល់ទាត់ជម្រើសជាតិត្រូវបានដាក់បម្រាម

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)