(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នៅសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសភាពាណិជ្ជកម្មខេត្ត-ក្រុង ឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ និងការផ្សព្វផ្សាយយន្តការ ភាពជាដៃគូរវាយរដ្ឋបាលរាជធានី-ខេត្ត និងសភាពាណិជ្ជកម្មខេត្តក្រុង។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងមានការអញ្ជើញចូលរួម របស់ប្រធានសភា ពាណិជ្ជកម្ម ខេត្ត ក្រុងទាំង១៧ ដែលជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដើម្បីអ្នកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មកម្ពុជា ផ្តល់អនុសាសន៍ក្នុងគោលបំណង ពង្រឹងកិច្ចសហការ និងបន្តកិច្ចរៀបចំតាមសភាពាណិជ្ជកម្ម រាជធានីខេត្តក្រុង។

កិច្ចប្រជុំនេះ ផ្តោតជាសំខាន់លើ៖

១៖ របាយការណ៍បូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មខេត្ត-ក្រងឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា

២៖ អបអរសារទរសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី និងសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្នុងការកសាងអគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មសម្រាប់បម្រើអោយវិស័យឯកជនក្នុងខេត្ត

៣៖ ការប្រកាសផ្សព្វផ្សាយពីយន្តការភាពជាដៃគូរវាងរដ្ឋបាលរាជធានីខេត្ត-ក្រុង និងសភាពាណិជ្ជកម្មកម្ពុជា

៤៖ បទបង្ហាញចែករំលែកព័ត៌មានស្តីពី ដំណើការរបស់ផ្នែកឯកជនលើយន្តការនៃ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជ។

៥៖ ការធ្វើសេចក្តីរាយការណ៍ការងារសកម្មភាព និងផ្តល់បច្ចុប្បន្នភាព និងទិសដៅការងាររបស់ប្រធានសភាពាណិជ្ជកម្ម រាជធានីខេត្តក្រុងនីមួយៗ

៦៖ ទិសដៅ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា សម្រាប់ប្រធានសភាពាណិជ្ជកម្មរាជធានីខេត្តក្រុង៖

*ក៖ ត្រូវមានឆន្ទៈ ខិតខំរៀបចំកសាងទីស្នាក់ការផ្ទាល់របស់ខ្លួន និងផ្តល់ព័ត៌មានផ្សេងៗ

*ខ៖ ត្រូវមានទំនាក់ទំនងល្អរ វាងរដ្ឋបាលខេត្តក្រុងរបស់ខ្លួន

*គ៖ ត្រូវធ្វើចលនាផ្សព្វផ្សាយប្រមូលគៀងគររាល់អាជីវកម្ម ពាណិជ្ជកម្ម តូច មធ្យម ធំ ចូលរួមជាមួយសភាពាណិជ្ជកម្មខេត្តក្រុងនីមួយៗ ដើម្បីទទួលបានធាតុចូល អនុសាសន៍ផ្សេងៗ៕