(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ លី សុវណ្ណ ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់មួយ តបនឹងកិច្ចប្រឹងប្រែង ក្នុងសកម្មភាពកសាងសង្គមជាតិ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» នេះ ជូនលោកឧត្តមសេនីយ៍ទោ លី សុវណ្ណ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលអគារសិក្សា នៃគ្រឹះស្ថានសិក្សា ចំនួ០៣ សាលាបឋមសិក្សា-អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ សាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ស្ពានថ្ម ស្តិតក្នុងខណ្ឌដង្កោ និងសាលាបឋមសិក្សាព្រែកប្រាក្រោម ស្ថិតក្នុងខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ៕