(ភ្នំពេញ)៖ លោក ពែក ដាំ ប្រធានក្រុមប្រឹក្សាអភិបាលក្រុមហ៊ុន ស៉ីមេទ្រី អេច លែន ឯ.ក បានចេញមកប្រកាសបដិសេធទាំងស្រុង រាល់ការបញ្ជាក់លិខិតស្នាមផ្សេងៗ ដោយមិនបានឆ្លងកាត់ការពិនិត្យរបស់សម្រេច និងចុះហត្ថលេខាដោយផ្ទាល់របស់លោក។

ក្នុងលិខិតបដិសេធដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ លោក ពែក ដាំ បានបញ្ជាក់ថា ប្រសិនបើទាំងឡាយណាបានជួបប្រទះឯកសារ ឬលិខិតបញ្ជាក់ប្រាក់ខែ ឬលិខិតបញ្ជាក់ប្រាក់ចំណូល ឬលិខិតផ្សេងៗដែលមានឈ្មោះ ពែក ដាំ សូមផ្ទៀងផ្ទាត់ហត្ថលេខា និងឈ្មោះ ដូចមានភ្ជាប់ជូន៕