(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣៦៦នាក់ ក្នុងនោះករណីនាំចូលចំនួន២៦នាក់ និងឆ្លងក្នុងសហគមន៍៣៤០នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៥០៧នាក់ និងអ្នកស្លាប់៥នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣១,៧៣៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៥,៥៣៦នាក់, ស្លាប់សរុបចំនួន ៣,០៣៨នាក់៕