(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៦៨នាក់ (ករណីនាំចូល២៥នាក់ និងសហគមន៍៣៤៣នាក់), ជាសះស្បើយ៤០២នាក់ និងស្លាប់១នាក់

២៖ UN ទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ

៣៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង នៅព្រឹកស្អែក

៤៖ មហាសេដ្ឋីរុស្ស៊ី ជំទាស់ទៅនឹងការដាក់ទណ្ឌកម្ម ដោយគ្មានមូលដ្ឋានរបស់អឺរ៉ុបមកលើខ្លួន

៥៖ សេចក្តីថ្លែងការណ៍៖ កម្ពុជាចូលរួមជាសហស្ថាបនិក នៃសេចក្តីសំរេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់ មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅអ៊ុយក្រែន

៦៖ សហរដ្ឋអាមេរិក នឹងអញ្ជើញអ្នកតំណាងមិនមែនជាអ្នកនយោបាយមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំកំពូលជាមួយអាស៊ាន

៧៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន ចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន

៨៖ ក្រុមហ៊ុនថាមពលអាមេរិក Exxon Mobil បោះបង់ចោលប្រតិបត្តិការតម្លៃជាង ៤ប៊ីលានដុល្លារនៅរុស្សី

៩៖ សម្តេចតេជោ ហ៊ុន សែន ចង់ឃើញការជួយជ្រោមជ្រែងសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែមានភាពខ្ពស់ត្រដែត លេចធ្លោ និងត្រចះត្រចង់នៅលើឆាកជាតិ និងអន្តរជាតិ

១០៖ ប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ឆ្នាំ ខណៈទីផ្សារងាកចេញពីប្រេងរុស្ស៊ី

១១៖ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យអាស៊ានណាប៉ូល បន្តកិច្ចសហប្រតិបត្តិការបន្ថែមទប់ស្កាត់ភេរវកម្ម នៅក្នុងតំបន់អាស៊ាន

១២៖ ប្រជាជនក្នុងតំបន់អឺរ៉ុបកណ្ដាល សម្រុកទិញថ្នាំការពារសារធាតុវិទ្យុសកម្ម ក្រោយលោក ពូទីន ដាក់កងកម្លាំងនុយក្លេអ៊ែរប្រុងជើងការ

១៣៖ សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យពង្រឹងការការពារសុវត្ថិភាព នៅតាមបណ្ដាស្ថានទូត និងស្ថានតំណាងនៅកម្ពុជា គ្រាសង្គ្រាមរវាងរុស្ស៉ី-អ៊ុយក្រែនកំពុងផ្ទុះឡើង

១៤៖ អាមេរិក ចោទរុស្ស៊ីថាកំពុងបំផ្លាញ «សេរីភាពសារព័ត៌មាន» តាមរយៈការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ

១៥៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៦៤៣,៨៤៨នាក់ (គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២២)

១៦៖ អង់គ្លេសបញ្ជាក់ថា រុស្ស៉ីនៅតែអាចបញ្ជូនប្រេង និងឧស្ម័នទៅឱ្យខ្លួនបាន ព្រោះទណ្ឌកម្មមិនហាមហាត់នោះទេ

១៧៖ អគ្គនាយកពន្ធដារ៖ ពន្ធដារត្រៀមចេញ APP ថ្មីមួយ នៅខែមេសាខាងមុខនេះ ឲ្យពលរដ្ឋថតផ្ញើវិក្ដយបត្រដែលចំណាយរួច ដើម្បីចាប់ឆ្នោតយករង្វាន់

១៨៖ អាមេរិកពន្យារពេល ការធ្វើតេស្តមីស៉ីលផ្លោងឆ្លងទ្វីប ICBM ដើម្បីបន្ធូរបន្ថយភាពតានតឹងនុយក្លេអ៊ែរ ជាមួយរុស្ស៉ី

១៩៖ មេពន្ធដារ៖ ការបង់ពន្ធរបស់អ្នកជាប់ពន្ធ ជាការបរិច្ចាគជួយដល់ប្រជាជនទូទាំងប្រទេស អាចឲ្យរាជរដ្ឋាភិបាលមានលទ្ធភាពព្យាបាលអ្នកជំងឺកូវីដ និងទិញវ៉ាក់សាំងចាក់ជូនប្រជាជន ដោយឥតគិតថ្លៃ

២០៖ តុលាការជប៉ុន ផ្តន្ទាទោសអតីតថ្នាក់ដឹកនាំក្រុមហ៊ុន Nissan ពីបទជួយអតីត CEO លាក់បាំងចំណូល

២១៖ មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-រុស្ស៉ី នៅមានតិចតួចនៅឡើយ ត្រឹមជិត១០០លានដុល្លារ

២២៖ OPEC+ ព្រមព្រៀងដំឡើងទិន្នផលប្រេងតិចតួច ខណៈវិបត្តិ អ៊ុយក្រែន-រុស្ស៊ីធ្វើឱ្យថាមពលឡើងថ្លៃ

២៣៖ វិភាគអន្តរជាតិ៖ តើសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងជំរុញ ឱ្យចិនវាយយកតៃវ៉ាន់ ឬ?

- ព័ត៌មាន Fresh News Plus

១៖ អាមេរិកកំពុងស៊ើបអង្កេតកម្មវិធី Tiktok លើឥទ្ធិពលដែលនាំឱ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ និងចិត្ដរបស់អ្នកប្រើប្រាស់វ័យក្មេង

២៖ EU បញ្ជាក់ជាផ្លូវការថា រាល់ប្រព័ន្ធផ្សព្វផ្សាយរបស់ទូរទស្សន៍ RT និង Spuntik ទាំងអស់ត្រូវបានរាំងខ្ទប់នៅក្នុងតំបន់អឺរ៉ុបទាំងមូល

៣៖ ចិនកំពុងពន្លឿនការដំឡើងស្ថានីយ៍ 5G ឱ្យបាន ២លានកន្លែងគិតត្រឹមឆ្នាំនេះ ដើម្បីក្លាយជាប្រទេសឈានមុខលើគេលើបច្ចេកវិទ្យាមួយនេះ

៤៖ លោក Abramovich បានសម្រេចចិត្តដ៏លំបាកក្នុងការប្រកាសលក់ក្លិប Chelsea ដែលទិញតាំងពីឆ្នាំ២០០៣

៥៖ ស្ថាប័នគ្រប់គ្រងកីឡាប្រណាំងរថយន្តអង់គ្លេស Motorsport UK ហាមឃាត់កីឡាកររុស្ស៊ី ពីការចូលរួមប្រកួត

៦៖ ម្ចាស់ជើងឯកពិភពលោក F1 កីឡាករ Verstappen នឹងចុះកិច្ចសន្យាថ្មីដែលទទួលបានកម្រៃខ្ពស់ ជាមួយ Red Bull

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)