(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីប្រចាំសប្ដាហ៍ ដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ស្អែកនេះ ត្រូវបានលើកទៅពេលក្រោយវិញ។

ក្នុងលិខិតជូនដំណឹងរបស់ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ មិនបានបញ្ជាក់អំពីមូលហេតុ ដែលនាំឲ្យមានការលើកពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីនោះទេ៕