(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់បេក្ខជនដែលបានដាក់ពាក្យប្រឡង ចូលបម្រើការងារនៅធនាគារជាតិនៃកម្ពុជា ក្នុងក្របខ័ណ្ឌមន្ត្រីក្រមការ «ខ» កម្រិតសញ្ញាបត្របរិញ្ញាបត្រព័ត៌មានវិទ្យា ឬជំនាញបច្ចេកទេសពាក់ព័ន្ធ ឱ្យបានជ្រាបថា ការប្រឡងវិញ្ញាសាសរសេរនឹងប្រព្រឹត្តនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៧៖៣០នាទី។

យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា ចំពោះទីតាំងប្រឡងគឺរៀបចំឡើងនៅមណ្ឌលប្រឡង អគារធនាគារជាតិនៃកម្ពុជា សែនសុខ ចំពោះវិញ្ញាសាប្រឡងគឺចំណេះដឹងទូទៅ រយៈពេលប្រឡងចំនួន២ម៉ោង។

សូមបញ្ជាក់ថា បេក្ខជនត្រូវអញ្ជើញមកពិនិត្យឈ្មោះនិងលេខតុប្រឡងក្នុងបញ្ជីឈ្មោះបេក្ខជនប្រឡង ដែលនឹងបិតផ្សាយចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅអគារធនាគារជាតិនៃកម្ពុជា សែនសុខ៕

សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖