(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ២០.៩លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,៦ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៦៣០,០៩៦នាក់ (ស្លាប់ ១៤៩,០៣៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៦៣,៩២០នាក់ (ស្លាប់ ៥៦,៥០៤នាក់)
* វៀតណាម ឆ្លងចំនួន ៣,៥៥៧,៦២៩នាក់ (ស្លាប់ ៤០,៣៣៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៤៩៦,០៩០នាក់ (ស្លាប់ ៣២,៩៤២នាក់)
* ថៃ ឆ្លងចំនួន ២,៩៣៤,៥៤៤នាក់ (ស្លាប់ ២៣,០២៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ៧៦៧,៦៦៣នាក់ (ស្លាប់ ១,០៤០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៩២,១៣៩នាក់ (ស្លាប់ ១៩,៣៧៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៤៣,២៤០នាក់ (ស្លាប់ ៦២៣នាក់)
* កម្ពុជា ឆ្លងចំនួន ១៣១,០០៤នាក់ (ស្លាប់ ៣,០៣២នាក់)
* ព្រុយណេ ឆ្លងចំនួន ៧១,៦៤៩នាក់ (ស្លាប់ ១២៩នាក់)៕