(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានព្រមានខ្លាំងៗ ចំពោះការសាងសង់សំណង់ទាំងឡាយខុសបច្ចេកទេស និងខុសបទដ្ឋានគតិយុទ្ធ ជាពិសេសសំណង់ក្រុមហ៊ុនបរទេស រហូតលោក នឹងប្តឹងទៅស្ថានទូតសាមុី ឲ្យដាក់ Black List (ដាក់ក្នុងបញ្ជីខ្មៅ) នៃក្រុមហ៊ុនទាំងនោះទៀតផង។
ការព្រមានខ្លាំងៗរបស់រដ្ឋមន្រ្តីកណ្តាប់ដៃដែករូបនេះ បានធ្វើឡើងនៅព្រឹកថៃ្ង៣ ខែ ឧសភា ឆ្នាំ ២០១៦ ក្នុងពិធីបើកការដា្ននសាងសង់សណ្ឋាគារ The shangri-la Hotel ស្ថិតនៅកែ្បរដងទនេ្លបាសាក់ត្រើយខាងលិច កំពស់៥៥ជាន់ មាន៣០០បន្ទប់លំដាប់ផា្កយ៥ ចំណាយទុនវិនិយេាគ ៥៨០ លានដុលា្លរ របស់ក្រុមហ៊ុន Oxley-Gem និងក្រុមហ៊ុន WorldBidge Land។
នៅក្នុងពិធីនោះអតីតអភិបាលរាជធានីភ្នំពេញរូបនេះ បានចោទសួរថា ហេតុអ្វីក្រុមហ៊ុនបរទេសទាំងនេះ ពេលសាងសង់នៅប្រទេសគេផ្សេង អីក៏គោរពច្បាប់ម្ល៉េះ? ចុះហេតុអ្វីមកសាងសង់នៅស្រុកខ្មែរ មិនសូវគោរពច្បាប់ចឹង ហេតុដូច្នេះហើយ ចាប់ពីពេលនេះទៅ ក្នុងនាមលោកជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ដែលជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នឹងធ្វើការងារនេះ យ៉ាងមានប្រសិទ្ធភាពជាទីបំផុត មិនឲ្យសំណង់ទាំងនេះ ធ្វើខុសបច្ចេកទេស និងខុសពីបទដ្ឋានគតិយុទ្ធទៀតឡើយ។
លោកបានបញ្ជាក់ថា បើសិនលិខិតស្នើសុំមកលោក លើការសាងសង់សំណង់ទាំងនេះ ហើយក្រោយការពិនិត្យទៅខុសបច្ចេកទេសនោះ នឹងបោះចូលក្នុងធុងសំរាមភ្លាម។
សម្រាប់ការអញ្ជើញចូលរួមបើកការដ្ឋានសណ្ឋាគារលំដាប់ផ្កាយ៥ខាងលើនេះ លោក ជា សុផារ៉ា បានបង្ហាញអារម្មណ៍ថា «ខ្ញុំរីករាយណាស់ដែលក្រុមហ៊ុននេះ ជ្រើសរើសកម្ពុជាក្នុងការសាងសង់ ដោយមានទំនុកចិត្តលើសន្តិភាពស្ថិរភាពយូរអងែ្វងក្រោមការដឹកនាំរបស់សមេ្តចតេជេា ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា»៕